ហេតុដូច្នេះ ហើយបានជា ដេប៉ាតឺម៉ង់ អគ្គិសនីនិង ថាមពលនៃវិទ្យាស្ថានបចេ្ចកវិទ្យា
កម្ពុជាបាន និង កំពុងខិតខំធ្វើការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យអគ្គិសនី និង ថាមពលដែលមានមុខវិជា្ចជាច្រើនដែលត្រូវសិក្សាជាពិសេសគឺ ប្រព័ន្ធទូរគមនគមន៍ យ៉ាង យកចិត្តទុកដាក់។នៅក្នុងនោះប្រធានដេប៉ាតឺម៉ង់ក៏ដូចជាសាស្រ្តចារ្យដែលប្រកបទៅដោយចំនេះ
ខ្ពង់ខ្ពស់និងពោរពេញទៅដោយបទពិសោធន៍ទាំងក្នុងផែ្នកទ្រឹស្តីនិងការអនុវត្តន៍ បាន
ធ្វើការពន្យល់ណែនាំ និង ធ្វើការបង្ហាត់បង្ហាញអោយនិស្សិតគ្រប់រូប យល់ចងចាំ និង ចេះ អនុវត្តន៍ប្រកបដោយសមត្ថភាពខ្ពស់។ បន្ថែមពីការសិក្សានៅវិទ្យាស្ថាននិងការចុះទស្សនៈ កិច្ចសិក្សា នៅក្រៅវិទ្យាស្ថានមិនតែប៉ុននោះ ដេប៉ាតឺម៉ង់បានផ្តល់ឱកាសដល់និស្សិត ឆ្នាំ បញ្ចប់នៃឆ្នាំសិក្សាទាំងអស់បានចុះកម្មសិក្សានៅតាមរោងចក្រសហគ្រាសនិង ក្រុមហ៊ុននា
នាដើម្បីជាទុនសំរាប់ឈាន ដល់ ការចាប់អាជីពវិជា្ចជីវៈរបស់ខ្លួន ។